ចក្ខុវិស័យរបស់យើងខ្ញុំគឺចង់បង្ហាញពិភពលោកដោយមោទកភាពដែលកម្ពុជាមានសមត្ថភាព បំប្លែងផលិតផលក្នុងស្រុកដែលជាដើមត្នោតធម្មជាតិទៅជា នំបុ័ង និងនំប៉័ងត្នោត។
ចុះដល់ទីជនបទដើម្បីជួបជាមួយកសិករ និងស្វែងរកទីផ្សារជូនកសិករ បង្កើងតការងារបន្ថែមទៀតដល់កសិករ។
បណ្ដុះបណ្ដាលបុគ្គលិករបស់យើងទាំងអស់ពីគ្រប់នាយកដ្ឋាន ដើម្បីបម្រើអតិថិជនប្រកបដោយភាពស្និទ្ធស្នាល និងលើកកម្ពស់គុណភាព ដើម្បីរក្សាបាននូវស្តង់ដារ។
អនុវត្តទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដើម្បីផ្តល់ជូនសង្គម។
យើងខ្ញុំជឿថាគុណភាពគឺជាសំខាន់បំផុត។ យើងខ្ញុំប្រើប្រាស់សំភារៈធម្មជាតិ និងវិធីសាស្ត្របច្ចេកទេសដើម្បីធានាថានំប៉័ងរបស់យើងមានគុណភាពខ្ពស់។
អនុវត្តអាជីវកម្មដោយស្មោះត្រង់ពីក្នុងចិត្តជាមួយកសិករដើមត្នោត
យើងខ្ញុំបង្កើតទីផ្សារដើមត្នោត និងគាំទ្រកសិករ ដើម្បីជួយបង្កើនប្រាក់ចំណូល។
យើងខ្ញុំបន្តប្រើប្រាស់ដើមត្នោតធម្មជាតិ ហើយបង្កើតនូវនំប៉័ងដែលមានភាពច្នៃប្រឌិតជាមួយរសជាតិផ្សេងៗគ្នា។
បើទោះបីជាត្រូវបានប្រមូលផលកសិករ ក៏យើងខ្ញុំបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីផលិតចំនួនភាគច្រើនឱ្យ សមស្របនឹងតម្រូវការទីផ្សារ។
ស្ថាបនិក
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន ដៃគូអាជីវកម្ម និងកសិករទាំងអស់ដែលបានគាំទ្រហាងនំបុ័ង Chrizt Ben
បេសកកម្មរបស់យើងខ្ញុំគឺបង្កើតនំប៉័ងត្នោតដែលមានរសជាតិពិសេស ព្រមទាំងចូលរួមលើកកម្ពស់សុខភាព និងជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។ យើងខ្ញុំប្តេជ្ញាចិត្តផលិតប្រកបដោយវិជ្ជាជីវៈ និងផ្តោតសំខាន់លើការចូលរួមជាមួយសហគមន៍ ដោយជឿជាក់ថាទាំងនេះជាគន្លឹះនៃការផ្លាស់ប្តូរប្រកបដោយអត្ថន័យ។
យើងខ្ញុំនឹងបន្តស្រាវជ្រាវ រួមទាំងអភិវឌ្ឍផលិតផលថ្មីៗដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នក និងរួមចំណែកកសាងសង្គមមួយឱ្យកាន់តែប្រសើរ។
Bread & Café
Chriztben ត្រូវបានបង្កើតឡើងដោយលោក ប៊ុន វុធឌីកា។ ការិយាល័យរបស់យើងខ្ញុំស្ថិតនៅសាខាទីមួយ នៅផ្លូវលេខ ១៩៨៦ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ម៉ោងបើកហាង៖ 7:30 ព្រឹក - 8:30 យប់
ថ្ងៃចន្ទ - អាទិត្យ
ផ្លូវលេខ ១៩៨៦ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
069 567 868
012 234 868
chriztben@gmail.com bunvuthdika@gmail.comផែនទី៖
ស្វែងរកយើងខ្ញុំនៅទីនេះ